សម្តេចតេជោ ហ៊ុន សែន៖ ការរក្សាបានសុខសន្តិភាព មិនអាចកាត់ផ្តាច់ពីការផ្តល់ឱកាសស្មើគ្នា នូវផ្លែផ្កាអភិវឌ្ឍន៍ជាតិជូនពលរដ្ឋគ្រប់រូប

FN ៖ ពីលើវេទិកាកិច្ចប្រជុំកំពូលពិភពលោកនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់លើផ្ទៃប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់បានឡើយ ពីការផ្តល់ឱកាសស្មើភាពគ្នាជូនប្រជាពលរដ្ឋគ្រប់រូបនូវផ្លែការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សឱ្យក្លាយទៅជាធនធានដេលមានសក្តានុពលមិនចេះរីងស្ងួត។ កម្ពុជា ត្រូវបានគេដឹងថា ជាប្រទេសមួយដែលត្រូវបំផ្លេចបំផ្លាញ និងរងវិនាសសកម្មយ៉ាងធ្ងន់ធ្ងរជាទីបំផុតដោយសារតែវិបត្តិសង្គ្រាមក្នុងរយៈពេលប្រមាណជា៣ទសវត្សរ៍។ កម្ពុជា ទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឡើងវិញ បន្ទាប់ពីភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅចុងឆ្នាំ១៩៩៨។ នៅចំពោះមុខឥស្សរជនល្បីៗដែលចូលរួមក្នុងវេទិកាកិច្ចប្រជុំកម្រិតពិភពលោករបស់អង្គការសហព័ន្ធសន្តិភាពសកល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាម និងវិនាសកម្មនោះ សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយសម្រាប់កម្ពុជា។ សម្តេចតេជោ បន្ថែមថា អ្វីៗគ្រប់យ៉ាង ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ទាំងការអភិវឌ្ឍ និងទាំងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព។ ដើម្បីបន្តរក្សាឱ្យបាននូវសុខសន្តិភាព សន្តិសុខសង្គមនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៨ ក្រោយរកបានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្ស ដោយចាត់ទុកការការអភិវឌ្ឍធនធានមនុស្សជាអាទិភាពក្នុងចំណោមអាទិភាពចម្បងៗទាំង៤។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ សំដៅពង្រឹងទាំងគុណភាព និងពង្រីកសេវាអប់រំ … Continue reading សម្តេចតេជោ ហ៊ុន សែន៖ ការរក្សាបានសុខសន្តិភាព មិនអាចកាត់ផ្តាច់ពីការផ្តល់ឱកាសស្មើគ្នា នូវផ្លែផ្កាអភិវឌ្ឍន៍ជាតិជូនពលរដ្ឋគ្រប់រូប